|
|
ខ្សែការពារ Ben Davies បានយល់ព្រមបន្តកុងត្រាថ្មីជាមួយនឹងក្លឹបមាន់ខ្នាយមាស Tottenham Hotspur រយះពេល៣ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា Davies បានរួមរស់ជាមួយ Tottenham អស់រយៈពេល៨ឆ្នាំហើយ ដោយចូលរួមប្រកួតសុរប២៧១ និងស៊ុតចូល៦គ្រាប់។
ក្រោយបានទទួលកុងត្រាថ្មីនេះ កីឡាករខាងលើបានអរគុណដល់ថ្នាក់ដឹកនាំក្លឹបដែលបានផ្ដល់ឱកាសតាំងពីចូលរួមជាមួយនឹងក្លឹបតាំងពីថ្ងៃដំបូង រហូតមកដល់ពេលនេះ រីឯខាងក្លឹបក៏ពេញចិត្តផងដែរ ដែលខ្សែការពាររូបនេះបានបន្តជឿជាក់ជួយដល់ Spurs នេះ ៕
ប្រភព៖ BBC Sport
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...